កំពង់ឆ្នាំង,នារសៀលថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង មានកិច្ចប្រជុំស្ដីពីការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកភាសុីគ្រប់ប្រភេទ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពី លោក លោកស្រីតំណាងរដ្ឋបាលក្រុង ស្រុក, តំណាងអាជីវករភាសុីគ្រប់ប្រភេទ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុខេត្ត។